khmer eng
  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខ័ណ្ឌសីហាព្រះវិហារថ្មី និងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា របស់វត្តលុម្ពិនីសាលវ័ននារាម ហៅវត្តអូរសោម
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសមិទ្ធផលនានាក្នុងវត្តលុម្ពិនីសាលវ័ននារាម ហៅវត្តអូរសោម ស្ថិតក្នុងឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
    សូមជម្រាបថា វត្តអូរសោមជាវត្តមួយក្នុងចំណោមវត្តទាំង២៣ ក្នុងស្រុកវាលវែង មានផ្ទៃដីសរុប ៨៦,៦០៣ម៉ែត្រការ៉េ បច្ចុប្បន្នមានព្រះសង្ឃគង់នៅចំនួន៤អង្គ ភិក្ខុ២អង្គ សាមណេរ២អង្គ គណៈកម្មាការវត្តមានចំនួន ១២នាក់។ វត្តអូរសោមនេះត្រូវបានកសាងឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០៨។ សមិទ្ធផលនានាក្នុងវត្តចាប់តាំងពីកសាងដំបូង មានដូចជា៖ បង្គន់អនាម័យ ៣ខ្នង ៥បន្ទប់ កុដ៥ខ្នង ស្មើ១១បន្ទប់ ក្លោងទ្វាចំនួន១ និងរបងចំនួន៨៣ផ្ទាំង ដោយក្នុង១ផ្ទាំងទំហំ២,៥ម៉ែត្រគុណ៣,៥ម៉ែត្រ។ នៅឆ្នាំ២០១៧ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានកសាងសាលាឆាន់១ខ្នងទំហំ២០ម៉ែត្រគុណ១២ម៉ែត្រ និងបានបញ្ចប់រួចរាល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។
    បច្ចុប្បន្នឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដោយមានការចូលរួមកសាងពីឯកឧត្តម ប្រាក់ ចំរើន លោកជំទាវ ព្រមទាំងបុត្រ រួមជាមួយឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងលោកជំទាវ ព្រមទាំងបុត្រ និងឯកឧត្តម សន លីវណ្ណ ទីប្រឹក្សាឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានកសាងព្រះវិហារទំហំម៉ែត្រ៩,២០ម៉ែត្រ គុណ១៤,៦០ម៉ែត្រ ដែលត្រូវចាប់ផ្តើមកសាងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ និងបានបញ្ចប់ការកសាងនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ដោយចំណាយថវិកាសរុបអស់ចំនួន១៦៧.៦០០ដុល្លារអាមេរិក៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសារធារណរដ្ឋសង្គមនិយមវៀតណាម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបាគង
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួន២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ